នាព្រឹកថ្ងៃទី០១ មិថុនា ឆ្នាំ២០២៦ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន រួមជាមួយសមាជិកា និងតំណាងស្ថាប័នសារព័ត៌មាន ASEAN Top News នាំយកថវិកាសប្បុរសធម៌ចំនួន ១០៦លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រដល់ការព្យាបាល និងថែទាំសុខភាពកុមារកម្ពុជាដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យកុមារគន្ធបុប្ផា។

លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការប្រគល់ថវិកានេះ មិនត្រឹមតែជាការរួមចំណែកផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែជាសារបង្ហាញពីការយកចិត្តទុកដាក់ និងការបេជ្ញាចិត្តរួមគ្នាក្នុងការគាំទ្រដល់បេសកម្មមនុស្សធម៍របស់មន្ទីរពេទ្យគន្ធបុប្ជា ដែលបាននឹងកំពុងផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់កុមារកម្ពុជារាប់លាននាក់។


មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ឯកឧត្តម រដ្ឋមន្ត្រី និងលោកជំទាវ ប្រធានកិតិ្តយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានចូលរួមថវិកាជូនដល់មូលនិធិគន្ធបុប្ជាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ជា ក្នុងបេសកម្មផ្តល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះ ដោយឥតគិតថ្លៃប្រកបដោយគុណភាព និងមិនមានការរើសអើស។
ការគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានចាត់ទុកថាជាការវិនិយោគដ៏មានតម្លៃសម្រាប់អនាគតជាតិ ព្រោះកុមារគឺជាធនធានមនុស្សដ៏សំខាន់ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។


សូមបញ្ជាក់ថា ថវិកានេះប្រមូលបានពីព្រឹត្តិការណ៍ រត់ដើម្បីមនុស្សធម៌ លើកទី២ ក្រោមប្រធានបទ «ដើម្បីកុមារ ដើម្បីអនាគតយើង» ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន សហការជាមួយ ស្ថាប័នសារព័ត៌មានអាស៊ានថបញូស៍ (ASEAN Top News) និងដៃគូមួយចំនួនទៀត ដោយមានការចូលរួមរត់ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកជំនួញ កីឡាករ កីឡាការិនី យុវជន និងសាធារណជន ប្រមាណ ១ ៧០០នាក់ និងមាន១១សញ្ជាតិ។


ប្រភពរូបភាព៖ ស្ថាប័នសារព័ត៌មានអាស៊ានថបញូស៍ (ASEAN Top News)

东盟头条APP移动端
APP下载
移动wap端浏览
comment0Please maintain a civil and rational discourse online and comply with the "News Commentary Service Agreement"